E-Mail Address : supportkh@torngnex.tech

Call No. : +1415-312-4774

គោលការណ៍នៃការចុះឈ្មោះចូលរៀន

1- សូមអានពីអត្ថប្រយោជន៍នៃវគ្គនិមួយៗអោយចប់ មុនចុះឈ្មោះចូលរៀន។

2- សូមអានលក្ខខណ្ឌនេះ អោយច្បាស់សិន មុនចុះឈ្មោះចូលរៀន។

3- សូមផ្ដល់ព័ត៌មានលំអិត និង ត្រឹមត្រូវពេលចុះឈ្មោះចូលរៀន។

4-រៀនចប់វគ្គនិមួយៗសិក្ខាកាមទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាផ្សេងៗគ្នា។

5- បង់លុយចុះឈ្មោះចូលរៀនរួចមិនអាចដកវិញបាននោះទេ។

6- ករណីរៀនមិនទាន់ សិក្ខាកាមអាចស្នើរសុំលោកគ្រូរៀនម្តងទៀតបាននូវវគ្គដែលចុះឈ្មោះហ្នឹង(រៀនសារឡើងវិញដោយមិនចំណាយលុយម្តងទៀតនោះទេ)។ ស្នើរៀនលើកទីពីរ ឬ ទីបី ឬទីបួន តាមដែលកាលវិភាគលោកគ្រូមាន។

7- ការរៀន គឺតាមអនឡាញ ដោយ Zoom App ដែលអេតមិននឹងផ្ញើអោយមុនចូលរៀន 20នាទី។

8- សំរាប់អ្នកមាន ប័ណ្ណក្រីក្រ-គ្រូបង្រៀន-សិស្ស-និស្សិត ដែលមានឯកសារត្រឹមត្រូវ មានសុពលភាព គឺទទួលបានការបញ្ចុះតម្លៃ 50%។

9- សិក្ខាកាមទាំងឡាយត្រូវរក្សាវិន័យនៅម៉ោងរៀន មានចំងល់ពាក់ព័ន្ធការរៀនសូត្រនៃវគ្គនិមួយៗ ត្រូវសួរដោយក្តីក្លាហាន ឆាតសួរក្នុងក្រុម ឬឆាតសួរលោកគ្រូផ្ទាល់ ដើម្បីភាពថ្លៃថ្នូរ ដើម្បីក្លាយជាធនធានមានគុណភាពទាំងមួយលាននាក់របស់លោកគ្រូដែលអាចធ្វើការនៅកម្ពុជា ឬជាអន្តរជាតិ។

10- ទាំងម៉ោងរៀន ទាំងក្នុងក្រុម ហាមប្រកាន់បក្សពួក ពណ៌សម្បុរ និន្នាការនយោបាយ។

11- សិក្ខាកាមដែលបានចុះឈ្មោះចូលរៀន ដោយលក្ខខណ្ឌពិសេស និង លក្ខខណ្ឌទូទៅ គឺមានសិទ្ធិស្មើគ្នា។

12- អ្នកព្រមចុះឈ្មោះចូលរៀន បង់លុយរួច គឺព្រមទទួលយកល័ក្ខខ័ណ្ឌទាំងអស់នេះដោយស្ម័គ្រចិត្ត។